ស្វែងយល់ពី Netflow Analyze Tool

Netflow ជាSoftwareស្តង់ដាររបស់ Cisco ដែលត្រូវបានគេប្រើប្រាស់ដើម្បីវិភាគមើលអំពី ចរាចរណ៍ទិន្នន័យ(Network Traffic)ចេញចូលនៅក្នុងណិតវើកដើម្បីអោយក្រុមហ៊ុនអាចធ្វើការប៉ាន់ស្មាននិងវិភាគពីការប្រើប្រាស់របស់អ្នកប្រើប្រាស់។ និងម្យ៉ាងទៀតសម្រាប់ វិភាគទៅលើ IP Address និង Protocol ផ្សេងៗដែលឆ្លងកាត់ ណិតវើក។
សព្វថ្ងៃនេះ Enterprise Router ទាំងអស់សុទ្ធតែមាន មុខងារអាចអោយ Sysadminអាចគ្រប់គ្រងនិងពិនិត្យមើលចរាចរណ៍ចេញចូលនៅក្នុង Router នោះបានងាយស្រួល។Netflowដែលត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងក្នុងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតដើម្បីវិភាគមើលទិន្នន័យដែលអ្នកប្រើប្រាស់ចូលចិត្តប្រើ ដើម្បីធ្វើ Traffic Shapping នៅក្នុងណិតវើកមួយ។ Traffic Shapping ជាការកំណត់សិទ្ធសម្រាប់អោយ ទិន្នន័យប្រភេទអ្វីមួយអោយដំណើរការទៅមុនឬទៅក្រោយ ដូចជា Video អោយទៅមុន Email អោយទៅបន្ទាប់។
NetFlow Engine មានស្រាប់នៅក្នុង Router សម្រាប់បញ្ជូនទិន្នន័យមកកាន់ Netflow Collector ដែល Netflow collectorផ្ទុកទិន្នន័យទាំងអស់ដែលទទួលបាននៅក្នុង Data Storage/Database ដើម្បីវិភាពនិងបង្ហាញនៅលើ Graphic ដែលជាប្រភេទWebឬ Application GUI។
Netflow Collector ដែលជា Open Source ដែលគេនិយមប្រើប្រាស់នៅក្នុងក្រុមហ៊ុនអ៊ីនធើណិតមានដូចខាងក្រោម
១) NTOP: វាមាន មុខងារជាច្រើនសម្រាប់ប្រើប្រាស់ដើម្បី Analyze Protocol, Host, Ip, Source, Destination Network, Geo Locationនិងមុខងារផ្សេងៗទៀតជាច្រើន។ Ntop អាចដោនឡូតមកប្រើប្រាស់បាននៅលើលីនុច សម្រាប់ Community Versionដែលមុខងាររបស់វាមានកំណត់។ ប្រសិនបើត្រូវការ មុខងារផ្សេងៗត្រូវទិញបន្ថែម

២) NFSense: ជាប្រភេទ Netflow Collector ដែលត្រូវាបានគេនិយមប្រើប្រាស់ផងដែរដើម្បីធ្វើជា Netflow Analyze Toolវាមានមុខងារតិចជាង Ntop តែអាច ប្រើប្រាស់បាន និង Analyze Protocol បានច្រើនប្រភេទដូចជា TCP, UDP, RTP ជាដើម។មិនតែប៉ុណ្ណោះNFSense អាចប្រើប្រាស់ដើម្បីមើល Traffic ចេញពីណាចូលទៅណាបានផងដែរ។

ការប្រើប្រាស់ Netflow Tool មានប្រយោជន៍ជាច្រើនសម្រាប់អោយ sysadmin អាចវិភាគបានជាពិសេសចំពោះនណាចេញពី IPណាមក និងប្រើប្រាស់ Protocol អ្វី Data អ្វីសម្រាប់វាយប្រហាចូលមកក្នុងណិតវើករបស់អ្នកវាផ្តល់ភាពងាយស្រួលដល់Sysadminដើម្បីកំណត់ Firewall Rule ដើម្បីបិទមិនអោយវាយប្រហាចូល។